គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមនៅមហាសន្និបាតពេទ្យធ្មេញប្រទេសនីហ្សេ

កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / សុខភាព

កាលពីថ្ងៃទី២៥ – ២៦ មិថុនាកន្លងទៅនេះ សមាគមគ្រូពេទ្យធ្មេញនៃប្រទេសនីហ្សេ បានរៀបចំមហាសន្និបាតដើម្បីបង្កើតការិយាល័យគណៈគ្រូពេទ្យធ្មេញថ្នាក់ជាតិនៃប្រទេសនីហ្សេ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិមហាត្មះគន្ធី និងនៅមជ្ឈមណ្ឌល Noma de Niamey និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមគ្រូពេទ្យធ្មេញនៅទូទាំងប្រទេស។

តាមរយៈភ្នាក់ងារចែកចាយឱសថ ADAMPHARMA ក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមក៏បានចូលរួមក្នុងមហាសន្និបាតនោះដែរ ដើម្បីបង្កើតភាពជាដៃគូជាមួយសមាគមគ្រូពេទ្យធ្មេញ និងឆ្លៀតឱកាសផ្សព្វផ្សាយផលិតផលទឹកខ្ពុលមាត់ SEPTYL និងថ្នាំបំបាត់ការឈឺចាប់ KINAL CP៕